ជន‌គណនា 26:11-17 KHSV

11 ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។

12 កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យេមូ‌អែល ជា​ពូជ‌ពង្ស​របស់​លោក​យេមូ‌អែល អំបូរ​យ៉ាមីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាគីន

13 អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស អំបូរ​សូល​ជា​ពូជ‌ពង្ស​របស់​លោក​សូល។

14 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន​ទាំង​អស់ ២២ ២០០ នាក់។

15 កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេផូន​ជា​ពូជ‌ពង្ស​របស់​លោក​សេផូន អំបូរ​ហាក់‌គី​ជា​ពូជ‌ពង្ស​របស់​លោក​ហាគី អំបូរ​ស៊ូនី​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូនី

16 អំបូរ​អូសនី​ជា​ពូជ‌ពង្ស​របស់​លោក​អូសនី អំបូរ​អេរី​ជា​ពូជ‌ពង្ស​របស់​លោក​អេរី។

17 អំបូរ​អើរ៉ូដ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ូដ អំបូរ​អើរេ‌លី​ជា​ពូជ‌ពង្ស​របស់​លោក​អើរេ‌លី។