14 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម្មាន មានចំនួនទាំងអស់ ២២ ២០០ នាក់។
15 កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាក់គីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី
16 អំបូរអូសនីជាពូជពង្សរបស់លោកអូសនី អំបូរអេរីជាពូជពង្សរបស់លោកអេរី។
17 អំបូរអើរ៉ូដ ជាពូជពង្សរបស់លោកអើរ៉ូដ អំបូរអើរេលីជាពូជពង្សរបស់លោកអើរេលី។
18 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
19 កូនរបស់លោកយូដាមានអ៊ើរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។
20 កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស។