ជន‌គណនា 26:21-27 KHSV

21 កូន​ចៅ​របស់​ពេរេស គឺ​អំបូរ​ហេស្រុន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រុន អំបូរ​ហាមូល ជា​ពូជ‌ពង្ស​របស់​លោក​ហាមូល។

22 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែល​គេ​ជំរឿន​បាន ៧៦ ៥០០ នាក់។

23 កូន​ចៅ​របស់​លោក​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ថូឡា​ជា​ពូជ‌ពង្ស​របស់​លោក​ថូឡា អំបូរ​ពូវ៉ា​ជា​ពូជ‌ពង្ស​របស់​លោក​ពូវ៉ា

24 អំបូរ​យ៉ាស៊ូប ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ូប អំបូរ​ស៊ីម‌រ៉ូន​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម‌រ៉ូន។

25 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែល​គេ​ជំរឿន​បាន ៦៤ ៣០០ នាក់។

26 កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេរ៉ែដ​ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ែដ អំបូរ​អេឡូន​ជា​ពូជ‌ពង្ស​របស់​លោក​អេឡូន អំបូរ​យ៉ាលាល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាលាល។

27 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដែល​គេ​ជំរឿន​បាន ៦០ ៥០០ នាក់។