22 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។
23 កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន: អំបូរថូឡាជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា
24 អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។
25 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាខារ ដែលគេជំរឿនបាន ៦៤ ៣០០ នាក់។
26 កូនចៅរបស់លោកសាប់យូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉ែដជាពូជពង្សរបស់លោកសេរ៉ែដ អំបូរអេឡូនជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាលាលជាពូជពង្សរបស់លោកយ៉ាលាល។
27 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប់យូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។
28 កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។