ជន‌គណនា 26:26-32 KHSV

26 កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេរ៉ែដ​ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ែដ អំបូរ​អេឡូន​ជា​ពូជ‌ពង្ស​របស់​លោក​អេឡូន អំបូរ​យ៉ាលាល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាលាល។

27 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដែល​គេ​ជំរឿន​បាន ៦០ ៥០០ នាក់។

28 កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។

29 កូន​ចៅ​របស់​លោក​ម៉ាណា‌សេ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ម៉ាកៀរ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ។ កូន​របស់​លោក​ម៉ាកៀរ គឺ​លោក​កាឡាដ ដែល​ជា​បុព្វ​បុរស​របស់​អំបូរ​កាឡាដ។

30 កូន​ចៅ​របស់​លោក​កាឡាដ​មាន: អំបូរ​យេស៊ើរ ជា​ពូជ‌ពង្ស​របស់​លោក​យេស៊ើរ អំបូរ​ហេឡេក​ជា​ពូជ‌ពង្ស​របស់​លោក​ហេឡេក

31 អំបូរ​អាស‌រាល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌រាល អំបូរ​ស៊ីគែម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីគែម

32 អំបូរ​សេមី‌ដា​ជា​ពូជ‌ពង្ស​របស់​លោក​សេមី‌ដា អំបូរ​ហេភើរ​ជា​ពូជ‌ពង្ស​របស់​លោក​ហេភើរ។