29 កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។
30 កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក
31 អំបូរអាសរាលជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែមជាពូជពង្សរបស់លោកស៊ីគែម
32 អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរជាពូជពង្សរបស់លោកហេភើរ។
33 លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
34 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០ នាក់។
35 កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូថេឡាជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរជាពូជពង្សរបស់លោកបេគើរ អំបូរថាហានជាពូជពង្សរបស់លោកថាហាន។