32 អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរជាពូជពង្សរបស់លោកហេភើរ។
33 លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
34 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០ នាក់។
35 កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូថេឡាជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរជាពូជពង្សរបស់លោកបេគើរ អំបូរថាហានជាពូជពង្សរបស់លោកថាហាន។
36 កូនចៅរបស់លោកស៊ូថេឡាមាន: អំបូរអេរ៉ានជាពូជពង្សរបស់លោកអេរ៉ាន។
37 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២ ៥០០ នាក់។
38 កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។