41 អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។
42 កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរហ៊ូស៊ីមជាពូជពង្សរបស់លោកហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។
43 សរុបអំបូរកូនចៅរបស់លោកហ៊ូស៊ីម ដែលគេជំរឿនបានមានចំនួន ៦៤ ៤០០ នាក់។
44 កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។
45 កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គាលជាពូជពង្សរបស់លោកម៉ាល់គាល។
46 កូនស្រីរបស់លោកអេស៊ើរ គឺនាងសេរ៉ា។
47 អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។