ជន‌គណនា 26:42-48 KHSV

42 កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ហ៊ូស៊ីម​ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូស៊ីម។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។

43 សរុប​អំបូរ​កូន​ចៅ​របស់​លោក​ហ៊ូស៊ីម ដែល​គេ​ជំរឿន​បាន​មាន​ចំនួន ៦៤ ៤០០ នាក់។

44 កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យីមណា​ជា​ពូជ‌ពង្ស​របស់​លោក​យីមណា អំបូរ​យីសវី​ជា​ពូជ‌ពង្ស​របស់​លោក​យីសវី អំបូរ​បេរា​ជា​ពូជ‌ពង្ស​របស់​លោក​បេរា។

45 កូន​ចៅ​របស់​លោក​បេរ៉ា​មាន​អំបូរ​ហេប៊ើរ​ជា​ពូជ‌ពង្ស​របស់​លោក​ហេប៊ើរ អំបូរ​ម៉ាល់‌គាល​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាល់‌គាល។

46 កូន​ស្រី​របស់​លោក​អេ‌ស៊ើរ គឺ​នាង​សេរ៉ា។

47 អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែល​គេ​ជំរឿន​បាន ៥៣ ៤០០ នាក់។

48 កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យ៉ាស៊ាល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ាល អំបូរ​គូនី​ជា​ពូជ‌ពង្ស​របស់​លោក​គូនី