47 អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។
48 កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាស៊ាលជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី
49 អំបូរយេស៊ើរជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។
50 អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។
51 ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។
52 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
53 «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ