5 កុលសម្ព័ន្ធរូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូវជាពូជពង្សរបស់លោកប៉ាលូវ
6 អំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រុន អំបូរកើមីជាពូជពង្សរបស់លោកកើមី។
7 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់ ៤៣ ៧៣០ នាក់។
8 កូនរបស់លោកប៉ាលូវ គឺអេលាប
9 កូនរបស់លោកអេលាប គឺនេមូល ដាថាន និងអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និងលោកអើរ៉ុន នៅគ្រាដែលគេបះបោរប្រឆាំងនឹងព្រះអម្ចាស់។
10 ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។
11 ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។