51 ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។
52 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
53 «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ
54 គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេ តាមចំនួនដែលបានជំរឿន។
55 ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
56 ទឹកដីនេះនឹងត្រូវចែកឲ្យពួកគេ តាមចំនួនតិច ឬច្រើន ដោយការចាប់ឆ្នោត»។
57 ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើរសុនជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។