ជន‌គណនា 26:53-59 KHSV

53 «ត្រូវ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទុក​ជា​កេរ‌មត៌ក តាម​ចំនួន​របស់​ពួក​គេ

54 គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។

55 ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត គឺ​កុល‌សម្ព័ន្ធ​នីមួយៗ​នឹង​ទទួល​ទឹក​ដី តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។

56 ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​ឲ្យ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។

57 ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គើរ‌សុន​ជា​ពូជ‌ពង្ស​របស់​លោក​គើសុន អំបូរ​កេហាត់​ជា​ពូជ‌ពង្ស​របស់​លោក​កេហាត់ និង​អំបូរ​ម៉្រារី​ជា​ពូជ‌ពង្ស​របស់​លោក​ម៉្រារី។

58 រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។

59 ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិ‌បិត ជា​កូន​របស់​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​លោក។