ជន‌គណនា 26:56-62 KHSV

56 ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​ឲ្យ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។

57 ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គើរ‌សុន​ជា​ពូជ‌ពង្ស​របស់​លោក​គើសុន អំបូរ​កេហាត់​ជា​ពូជ‌ពង្ស​របស់​លោក​កេហាត់ និង​អំបូរ​ម៉្រារី​ជា​ពូជ‌ពង្ស​របស់​លោក​ម៉្រារី។

58 រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។

59 ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិ‌បិត ជា​កូន​របស់​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​លោក។

60 លោក​អើរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ី‌ហ៊ូវ លោក​អេឡាសារ និង​លោក​អ៊ីថា‌ម៉ារ។

61 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។

62 ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរ‌មត៌ក ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។