61 លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។
62 ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
63 នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារបានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
64 ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអើរ៉ុន បានជំរឿនលើកមុន នៅវាលរហោស្ថានស៊ីណៃឡើយ
65 ដ្បិតព្រះអម្ចាស់បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។