16 ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
17 នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
18 មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
19 ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
20 នៅថ្ងៃទីបី ត្រូវយកគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
21 មកថ្វាយជាមួយម្សៅ និងស្រាតាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
22 ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។