ជន‌គណនា 29:29-35 KHSV

29 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

30 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

31 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

32 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ‌ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

33 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

34 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

35 នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។