ជន‌គណនា 29:5-11 KHSV

5 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា

6 ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។

7 «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

8 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

9 ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល

10 និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

11 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។