ជន‌គណនា 3:16-22 KHSV

16 លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។

17 កូន​ប្រុស​របស់​លោក​លេវី​មាន​នាម​ដូច​ត​ទៅ: គើសូន កេហាត់ និង​ម៉្រារី។

18 កូន​របស់​លោក​គើសូន​មាន​លីបនី និង​ស៊ី‌ម៉ៃ ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

19 កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

20 កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។

21 លោក​គើសូន​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​គើសូន ដែល​ចែក​ចេញ​ជា​ត្រកូល​លីបនី និង​ត្រកូល​ស៊ី‌ម៉ៃ។

22 នៅ​ពេល​ជំរឿន​ប្រជា‌ជន ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៧ ៥០០ នាក់។