ជន‌គណនា 3:18-24 KHSV

18 កូន​របស់​លោក​គើសូន​មាន​លីបនី និង​ស៊ី‌ម៉ៃ ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

19 កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

20 កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។

21 លោក​គើសូន​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​គើសូន ដែល​ចែក​ចេញ​ជា​ត្រកូល​លីបនី និង​ត្រកូល​ស៊ី‌ម៉ៃ។

22 នៅ​ពេល​ជំរឿន​ប្រជា‌ជន ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៧ ៥០០ នាក់។

23 អំបូរ​គើសូន​បោះ​ជំរំ​នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​នៅ​ទិស​ខាង​លិច។

24 មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើសូន គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែល។