22 នៅពេលជំរឿនប្រជាជន ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៧ ៥០០ នាក់។
23 អំបូរគើសូនបោះជំរំនៅខាងក្រោយព្រះពន្លា គឺនៅទិសខាងលិច។
24 មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។
25 នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់
26 ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។
27 លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។
28 ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។