ជន‌គណនា 3:26-32 KHSV

26 ដំបូល​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។

27 លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូ‌ស៊ាល។

28 ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨ ៦០០ នាក់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ទី‌សក្ការៈ។

29 អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះ‌ពន្លា។

30 មេ​ដឹក​នាំ​ក្រុម​គ្រួសារ​កេហាត់ គឺ​លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល។

31 កូន​ចៅ​កេហាត់​ទទួល​បន្ទុក​ផ្នែក​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី តុ​សក្ការៈ ជើង​ចង្កៀង អាសនៈ គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ វាំងនន​ខាង​ក្នុង និង​របស់​ឯ​ទៀតៗ​ដែល​ស្ថិត​នៅ​ក្នុង​ទី‌សក្ការៈ។

32 មេ​ដឹក​នាំ​កំពូល​របស់​កូន​ចៅ​លេវី គឺ​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។ លោក​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។