30 មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។
31 កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
32 មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
33 លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលម៉ូស៊ី។
34 ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦ ២០០ នាក់។
35 មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។
36 កូនចៅម៉្រារីទទួលបន្ទុកផ្នែកខាងបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។