ជន‌គណនា 3:33-39 KHSV

33 លោក​ម៉្រារី​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​ម៉្រារី ដែល​ចែក​ចេញ​ជា​ត្រកូល​ម៉ាស់‌លី និង​ត្រកូល​ម៉ូស៊ី។

34 ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៦ ២០០ នាក់។

35 មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​ម៉្រារី គឺ​លោក​ស៊ូរី‌អែល ជា​កូន​របស់​លោក​អប៊ី‌ហែល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ព្រះ‌ពន្លា។

36 កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។

37 ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទី‌លាន​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។

38 លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ តាង​នាម​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទី‌សក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

39 ចំនួន​ក្រុម​លេវី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ម៉ូសេ និង​លោក​អើរ៉ុន រាប់​តាម​អំបូរ​របស់​ពួក​គេ ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០ នាក់។