ជន‌គណនា 3:44-50 KHSV

44 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

45 «ចូរ​ញែក​ពួក​លេវី​ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី​ក៏​ជំនួស​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។

46 ដើម្បី​លោះ​ចំនួន​ពួក​លេវី​ដែល​លើស​២៧៣​នាក់​នោះ

47 ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទី‌សក្ការៈ​ពោល​គឺ​ម្ភៃ​កេរ៉ា*។

48 ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់»។

49 លោក​ម៉ូសេ​ក៏​យក​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី

50 គឺ​លោក​យក​ប្រាក់​ពី​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចំនួន​ទាំង​អស់ ១ ៣៦៥​ណែន គិត​តាម​ទម្ងន់​របស់​ទី‌សក្ការៈ។