45 «ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាព្រះអម្ចាស់។
46 ដើម្បីលោះចំនួនពួកលេវីដែលលើស២៧៣នាក់នោះ
47 ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោលគឺម្ភៃកេរ៉ា*។
48 ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យអើរ៉ុន និងកូនចៅរបស់គាត់»។
49 លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី
50 គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែល មានចំនួនទាំងអស់ ១ ៣៦៥ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។
51 លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអើរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។