2 ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសម្ដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។
3 ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះអម្ចាស់ ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន
4 ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។
5 ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។
6 ប្រសិនបើនាងរៀបការ ក្រោយពេលនាងបានបន់ និងជំពាក់បំណន់នោះ
7 ហើយនៅថ្ងៃដែលប្ដីនាងដឹង តែនៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ដែលខ្លួនបានបន់។
8 ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអសារបង់ ហើយព្រះអម្ចាស់មិនប្រកាន់ទោសនាងឡើយ។