9 រីឯស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ បើនាងបន់អំពីរឿងអ្វីមួយ នាងនឹងជំពាក់បំណន់នោះ។
10 រីឯស្ត្រីដែលរស់នៅជាមួយប្ដីបន់ ឬស្បថអំពីរឿងអ្វីមួយ
11 ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។
12 ក៏ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាងជាអសារបង់ ព្រះអម្ចាស់មិនប្រកាន់ទោសនាងទេ។
13 ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអសារបង់នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។
14 នៅថ្ងៃដែលប្ដីបានឮដំណឹង ប្រសិនបើគាត់នៅស្ងៀមរហូតដល់ថ្ងៃបន្ទាប់ បានសេចក្ដីថាគាត់រក្សាទុកគ្រប់បំណន់ និងអ្វីៗទាំងប៉ុន្មានដែលនាងបានសន្យា។ ដោយគាត់នៅស្ងៀមក្នុងថ្ងៃដែលគាត់ឮដំណឹង បានសេចក្ដីថាគាត់យល់ស្រប។
15 មួយថ្ងៃក្រោយបានដឹងដំណឹង ប្រសិនបើប្ដីចាត់ទុកបំណន់របស់នាងជាអសារបង់ គាត់ត្រូវទទួលទោសជំនួសប្រពន្ធ»។