ជន‌គណនា 31:13-19 KHSV

13 លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។

14 លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។

15 លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​ឲ្យ​ស្ត្រី​ទាំង​នេះ?

16 គឺ​ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​តាម​ពាក្យ​លោក​បាឡាម និង​ទាក់‌ទាញ​អ៊ីស្រា‌អែល​ឲ្យ​ក្បត់​ចិត្ត​ព្រះ‌អម្ចាស់ នៅ​ពេអរ បណ្ដាល​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​សហគមន៍​របស់​ព្រះ‌អម្ចាស់។

17 ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ

18 ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។

19 ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​សាក‌សព ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។