ជន‌គណនា 31:20-26 KHSV

20 ត្រូវ​ធ្វើ​ពិធី​ជម្រះ​សម្លៀក‌បំពាក់​ទាំង​អស់ វត្ថុ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ស្បែក និង​ពី​រោម​ចៀម ព្រម​ទាំង​គ្រឿង​បរិក្ខារ​ធ្វើ​ពី​ឈើ»។

21 លោក​បូជា‌ចារ្យ​អេឡាសារ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សឹក​ថា៖ «ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ មាន​ចែង​ដូច​ត​ទៅ:

22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ

23 គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំង‌ឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សម្រាប់​ធ្វើ​ពិធី​លាង​ជម្រះ​ឲ្យ​បរិសុទ្ធ។

24 ត្រូវ​លាង​ជម្រះ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ»។

25 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

26 «ចូរ​អ្នក និង​បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ នាំ​គ្នា​រាប់​ចំនួន​ជយ‌ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ក្នុង​សង្គ្រាម ព្រម​ទាំង​ចំនួន​មនុស្ស និង​សត្វ។