27 បន្ទាប់មក ចូរបែងចែកជយភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។
28 ចូរញែកជយភ័ណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ថ្វាយព្រះអម្ចាស់ ពោលគឺក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។
29 ចូរយកចំណែកដែលញែកចេញពីជយភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យបូជាចារ្យអេឡាសារ ទុកជាតង្វាយថ្វាយព្រះអម្ចាស់។
30 រីឯជយភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រាអែល ត្រូវយកមួយភាគហាសិបពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។
31 លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
32 ជយភ័ណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ ក្បាល
33 គោ ៧២ ០០០ក្បាល