ជន‌គណនា 31:41-47 KHSV

41 លោក​ម៉ូសេ​ប្រគល់​ជយ‌ភ័ណ្ឌ​ដែល​ញែក​ជា​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទៅ​បូជា‌ចារ្យ​អេឡាសារ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក។

42 រីឯ​ជយ‌ភ័ណ្ឌ​ចំនួន​ពាក់​កណ្ដាល​ទៀត​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រា‌អែល លោក​ម៉ូសេ​ញែក​ទុក​ដោយ​ឡែក​ពី​ជយ‌ភ័ណ្ឌ ដែល​ត្រូវ​បាន​ទៅ​ពួក​ទាហាន។

43 ជយ‌ភ័ណ្ឌ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​សហគមន៍ គឺ​ចៀម ៣៣៧ ៥០០ ក្បាល

44 គោ ៣៦ ០០០ ក្បាល

45 លា ៣០ ៥០០ ក្បាល

46 និង​មនុស្ស ១៦ ០០០ នាក់។

47 ក្នុង​ចំនួន​ពាក់​កណ្ដាល​នៃ​ជយ‌ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រា‌អែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក។