48 ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច នាំគ្នាចូលមកជិតលោកម៉ូសេ
49 ជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។
50 យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ»។
51 លោកម៉ូសេ និងបូជាចារ្យអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។
52 មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។
53 រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជយភ័ណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។
54 លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកទៅដាក់នៅក្នុងពន្លាជួបព្រះអម្ចាស់ ទុកជាទីរំឭករបស់ជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។