ជន‌គណនា 32:15-21 KHSV

15 ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ត​ទៅ​មុខ​ទៀត ហើយ​អ្នក​រាល់​គ្នា​បណ្ដាល​ឲ្យ​ប្រជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។

16 កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។

17 បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ដើរ​នៅ​មុខ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។

18 រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។

19 បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។

20 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់

21 ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ប្រដាប់​អាវុធ ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះ‌អង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​ទឹក​ដី​នោះ