ជន‌គណនា 32:31-37 KHSV

31 កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ។

32 យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តែ​សូម​ឲ្យ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ជា​ចំណែក​មត៌ក»។

33 លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នគរ​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទីក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ឲ្យ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។

34 កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាថា‌រ៉ូត អារ៉ូ‌អ៊ើរ

35 អាត្រូត-‌សូផាន យ៉ា‌ស៊ើរ យ៉ុក‌បិហា

36 បេត‌នីមរ៉ា និង​បេត-‌ហារ៉ន ដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និង​វាល​ស្មៅ​សម្រាប់​ឲ្យ​ហ្វូង​សត្វ​រក​ស៊ី។

37 កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែស‌បូន អេឡា‌លេ គារយ៉ា‌ថែម