ជន‌គណនា 32:33-39 KHSV

33 លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នគរ​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទីក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ឲ្យ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។

34 កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាថា‌រ៉ូត អារ៉ូ‌អ៊ើរ

35 អាត្រូត-‌សូផាន យ៉ា‌ស៊ើរ យ៉ុក‌បិហា

36 បេត‌នីមរ៉ា និង​បេត-‌ហារ៉ន ដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និង​វាល​ស្មៅ​សម្រាប់​ឲ្យ​ហ្វូង​សត្វ​រក​ស៊ី។

37 កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែស‌បូន អេឡា‌លេ គារយ៉ា‌ថែម

38 នេបូ និង​បាល-‌មេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។

39 ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។