35 អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុកបិហា
36 បេតនីមរ៉ា និងបេត-ហារ៉ន ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងវាលស្មៅសម្រាប់ឲ្យហ្វូងសត្វរកស៊ី។
37 កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម
38 នេបូ និងបាល-មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។
39 ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ វាយលុកស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដី និងដេញជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។
40 លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
41 ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត-យ៉ាអៀរ។