ជន‌គណនា 32:39-42 KHSV

39 ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

40 លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ពូជ‌ពង្ស​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។

41 ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត-‌យ៉ាអៀរ។

42 លោក​ណូបាស​បាន​វាយ​លុក​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។