ជន‌គណនា 33:1-6 KHSV

1 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។

2 លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:

3 ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អេស៊ីប​ទាំង​អស់។

4 ពេល​នោះ ជន‌ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង‌ឡាយ​របស់​ជន‌ជាតិ​អេស៊ីប។

5 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​រ៉ាម‌សេស​មក​បោះ​ជំរំ​នៅ​ស៊ូកូត។

6 ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។