12 ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។
13 ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។
14 ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។
15 ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។
16 ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូត-ហាត់តាវ៉ា។
17 ពួកគេចាកចេញពីគីប្រូត-ហាត់តាវ៉ា មកបោះជំរំនៅហាសិរ៉ូត។
18 ពួកគេចាកចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។