ជន‌គណនា 33:38-44 KHSV

38 លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

39 ពេល​លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។

40 ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។

41 ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។

42 ពួក​គេ​ចាក​ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។

43 ពួក​គេ​ចាក​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។

44 ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។