ជន‌គណនា 33:4-10 KHSV

4 ពេល​នោះ ជន‌ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង‌ឡាយ​របស់​ជន‌ជាតិ​អេស៊ីប។

5 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​រ៉ាម‌សេស​មក​បោះ​ជំរំ​នៅ​ស៊ូកូត។

6 ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។

7 ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីក‌ដុល។

8 ពួក​គេ​ចាក​ចេញ​ពី​ពីហា‌ហ៊ីរ៉ុត ឆ្លង​កាត់​បាត​សមុទ្រ ឆ្ពោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន​អេថាម មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។

9 ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​លម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។

10 ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។