41 ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំហោរ មកបោះជំរំនៅសាល់ម៉ូណា។
42 ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។
43 ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។
44 ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ដែលនៅជាយដែនស្រុកម៉ូអាប់។
45 ពួកគេចាកចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។
46 ពួកគេចាកចេញពីឌីបូន-កាដ មកបោះជំរំនៅអាល់ម៉ូន-ឌីប្លាថែម។
47 ពួកគេចាកចេញពីអាល់ម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។