ជន‌គណនា 33:44-50 KHSV

44 ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។

45 ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេ-‌អាបា‌រីម មក​បោះ​ជំរំ​នៅ​ឌីបូន-‌កាដ។

46 ពួក​គេ​ចាក​ចេញ​ពី​ឌីបូន-‌កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-‌ឌីប្លា‌ថែម។

47 ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូន-‌ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។

48 ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

49 ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌យេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិល-‌ស៊ី‌ទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។

50 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ