53 ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។
54 ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោត តាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
55 ប្រសិនបើអ្នករាល់គ្នាមិនបណ្ដេញប្រជាជននៅក្នុងស្រុកចេញពីមុខអ្នករាល់គ្នាទេ ពួកគេនឹងប្រៀបដូចជាកម្ទេចឈើនៅក្នុងភ្នែករបស់អ្នករាល់គ្នា ឬដូចម្ជុលជាប់នៅក្នុងឆ្អឹងជំនីររបស់អ្នករាល់គ្នា គឺពួកគេនឹងធ្វើជាបច្ចាមិត្តរបស់អ្នករាល់គ្នា នៅក្នុងស្រុកដែលអ្នករាល់គ្នាទៅរស់នៅ។
56 ចូរប្រយ័ត្នក្រែងលោយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចយើងបានសម្រេចប្រព្រឹត្តចំពោះពួកគេដែរ»។