ជន‌គណនា 33:9-15 KHSV

9 ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​លម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។

10 ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។

11 ពួក​គេ​ចាក​ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន។

12 ពួក​គេ​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។

13 ពួក​គេ​ចាក​ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។

14 ពួក​គេ​ចាក​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិ‌ឌីម។ នៅ​កន្លែង​នោះ ប្រជា‌ជន​រក​ទឹក​ផឹក​ពុំ​បាន​ទេ។

15 ពួក​គេ​ចាក​ចេញ​ពី​រេផិ‌ឌីម មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។