15 កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
17 «អ្នកដែលត្រូវចាត់ចែងបែងចែកទឹកដី គឺបូជាចារ្យអេឡាសារ និងយ៉ូស្វេជាកូនរបស់នូន។
18 ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។
19 អ្នកទាំងនោះមានឈ្មោះដូចតទៅ: កាលែប ជាកូនរបស់យេភូនេ តំណាងកុលសម្ព័ន្ធយូដា។
20 សាំយូអែល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធស៊ីម្មាន។
21 អេលីដាដ ជាកូនរបស់គីសឡូន តំណាងកុលសម្ព័ន្ធបេនយ៉ាមីន។