23 ហានាល ជាកូនរបស់អេផូដ តំណាងកុលសម្ព័ន្ធម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។
24 កេមយួល ជាកូនរបស់ស៊ីបតាន តំណាងកុលសម្ព័ន្ធអេប្រាអ៊ីម។
25 អេលីសាផាន ជាកូនរបស់ប៉ាណាក់ តំណាងកុលសម្ព័ន្ធសាប់យូឡូន។
26 ប៉ាលទាល ជាកូនរបស់អាស្សាន តំណាងកុលសម្ព័ន្ធអ៊ីសាខារ។
27 អហ៊ីហ៊ូដ ជាកូនរបស់សេឡូមី តំណាងកុលសម្ព័ន្ធអេស៊ើរ។
28 ពេដាហិល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធណែបថាលី»។
29 គឺអ្នកទាំងនេះហើយដែលព្រះអម្ចាស់បញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រាអែល។