4 បន្ទាប់មក ព្រំដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់វាលរហោស្ថានស៊ីន ទៅដល់ខាងត្បូងកាដេស-បារនា។ បន្ទាប់មក ព្រំដែននេះកាត់តាមហាសារ-អាដា និងអាសម៉ូន។
5 ពីអាសម៉ូន ព្រំដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌីទែរ៉ាណេ។
6 សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
7 ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។
8 ពីភ្នំហោរ ត្រូវកំណត់ព្រំដែនត្រឹមច្រកចូលក្រុងហាម៉ាត់ ហើយបង្ហួសទៅដល់សេដាដ។
9 ព្រំដែននេះត្រូវបន្តទៅដល់ស៊ីប្រុន បង្ហួសទៅដល់ហាសារ-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។
10 ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ-អេណានទៅសេផាម។