ជន‌គណនា 35:1-5 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖

2 «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទីក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។

3 ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។

4 ចូរ​វាស់​ដី​ជុំ‌វិញ​ទីក្រុង​ប្រគល់​ឲ្យ​ពួក​គេ ដោយ​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅ ប្រវែង​មួយ​ពាន់​ហត្ថ។

5 រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។